សកលវិចារណកថា
ឆន្ទៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា

រឿង រ៉ាវប្រាសាទព្រះវិហារនៅតែបន្តអូសបន្លាយពេលយ៉ាងយូរដោយពុំ ឃើញមានលទ្ធផលណាមួយគួរឲ្យកត់សម្គាល់នោះទេ។ រដ្ឋាភិបាលកម្ពុជានៅតែថែរក្សាឆន្ទៈដោះ- ស្រាយបញ្ហាទាំងនេះដោយ សន្តិវិធី បើទោះបីជាភាគីប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិនយោបាយហើយ ព្យាយាមគេចវេសពីការដោះស្រាយបញ្ហានេះក្ដី។
ទាក់ ទិននឹងគោលនយោបាយដោះស្រាយបញ្ហារបស់រាជរដ្ធាភិបាលកម្ពុជានេះ មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងប្រត្យក្សថា ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុនៃប្រទេសដទៃដោយផ្ទាល់ ឬ ដោយប្រយោលទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ សួរថាតើឆន្ទៈនៃការដោះស្រាយនេះពិតជាស្របនឹងរដ្ឋធម្មនុញ្ញដែរឬ ទេ ខណៈពេលដែលវាក្យខណ្ឌទី៤ នៃមាត្រាដដែលនេះបានកំណត់ថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
គោល ជំហរដោះស្រាយបញ្ហារបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិ- ភាពក្នុងតំបន់។ ប្រសិនបើភាគីកម្ពុជានៅតែប្រកាន់គោលការណ៍របៀបនេះ លទ្ធផលជាដុំកំភួនដែលប្រជាពលរដ្ឋខ្មែររំពឹងចង់បាន ប្រហែលជាស្ថិតនៅឆ្ងាយទៀត៕

ដោយអ៊ឹម រចនា
និស្សិតឆ្នាំទី១ផ្នែកនីតិសាស្ត្រ
នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច